• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំព្រែកថ្មី ស្រុកកោះធំ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ទៀង សុគន្ធ នាយកសាខា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជាជនរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ជាមួយគ្នានេះផងដែរ លោកនាយកបានសំណូមពរដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ ៣កុំ និងការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ។

ជំនួយសង្រ្គោះបានផ្ដល់ជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ,ទឹកសុីអុីវ ១យួរ ,ត្រីខ កំប៉ុង ១យួរ ,ទឹកសុទ្ធចំណុះ២០លីត្រ ១ដបធំ ,ប្រេងឆា ១ដប ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ,កៅស៊ូតង់ ១ផ្ទាំង ,ឃីត ១កញ្ចប់ ,សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ៥០ម៉ឺនរៀល ។ ដោយឡែកចំពោះ ១គ្រួសារ បានរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យឆេះខ្លោចជញ្ជាំងបន្តិចបន្តួច បានឧបត្ថម្ភថវិកាជូន ២០ម៉ឺនរៀល និងប្រជាការពារ ១នាក់ ដែលបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារខ្សែភ្លើងឆក់នៅក្នុងហេតុការណ៍ចុះជួយសង្គ្រោះនៃគ្រោះអគ្គិភ័យខាងលើ សាខាបានជួយឧបត្ថម្ភនូវថវិកាជូនចំនួន ២០ម៉ឺនរៀលផងដែរ ៕