• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃអង្គារ​ ទី២៤ ខែសីហា​ ឆ្នាំ២០២១នេះ​ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ​ បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន​៥ខ្នង​ ស្មើនឹង​១៣គ្រួសារ​ កាលពីវេលាម៉ោង​៧និង៣០នាទីយប់​ ថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២១​ មូលហេតុបណ្តាលមកពីដុតខ្សែភ្លើងយកស្ពាន់​ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

មានប្រសាសន៍នាខណៈនោះ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ពីការ​យកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច​ របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“។​ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៥០គីឡូក្រាម​ តង់១​ ទឹកបរិសុទ្ធ៣កេស​ គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ចំនួន២២មុខ​ និងថវិកាចំនួន៥ម៉ឺនរៀល​ ៕