
ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌
នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តម លៀម សូដា អនុប្រធានកិត្តិយសសាខា បានដឹកនាំ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ចំនួន ០១គ្រួសារ មូលហេតុដោយមានអគ្គីភ័យកើតឡើងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ស្ថិតនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អនុប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
សម្ភារដែលសាខាផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យទទួលបាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ស្បែកជើង១គូរ អាវ ១កញ្ចប់ ទឹកសុទ្ធ ១កេស ម៉ាស់ ១ប្រអប់ តង់១ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) សម្ភារះផ្ទះបាយមួយឈុត និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០ម៉ឺនរៀល៕