• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកបសេដ្ឋទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកស្រី អោម ចន្នា នាយិកាសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់សរុបចំនួន ៨គ្រួសារ (ក្នុងនោះរងគ្រោះមធ្យម ៣ គ្រួសារ និងស្រាល ៥ គ្រួសារ ) ស្ថិតនៅក្នុងឃុំភារីមានជ័យ និងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី នាយិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែល ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក  និងក្តីអាណិតអាសូរ  ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់  ដែលប្រឈមទៅនឹងឧបទ្ទវហេតុ គ្រោះធម្មជាតិដែលកើតឡើងដោយមិនអាចស្មានបាន ព្រមទាំងបានពាំនាំនូវសារអំពាវនាវ  ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក  និងឧតុនិយម និងវិធានការត្រៀម បង្ការផ្សេងៗទៀត ។ ជាមួយគ្នានេះ ឯកឧត្តម បានពាំនាំសេចក្តីអំពាវនាវរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន   ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លង វីរុសកូវីដ-១៩ នៅកម្ពុជា  តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល  ជាពិសេស ការរក្សាអនាម័យ លាងដៃឲ្យស្អាត   ពាក់ម៉ាស  (ក្នុងករណីចាំបាច់)  ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់ សម្រាប់ខ្ទប់មាត់ ពេលក្អក  ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះមធ្យមរួមមាន៖ អង្ករ ២៥គីឡូក្រាម,មី១កេស,ត្រីខ ១យួរ,ទឹកត្រីទឹកស៊ីអ៊ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ១០០.០០០រៀល ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះស្រាលរួមមាន៖អង្ករ២៥គីឡូក្រាម,មី១កេស,

ត្រីខ ១យួរ,ទឹកត្រីទឹកស៉ីអ៉ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ៥០.០០០រៀល ។