• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយវិជ្ជមានកូវីដ-19 ក្នុងសង្កាត់ស្ទឹងត្រែងទទួលអំណោយមនុស្សធម៌

នាថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ នេះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ អនុសាខាក្រុងស្ទឹងត្រែង ចុះនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 ហើយត្រូវដាក់ខ្លួនចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ក្នុងកំឡុងពេលបិទខ្ទប់ក្រុងស្ទឹងត្រែងដំណាក់កាលទី១ក្នុងសង្កាត់ចំនួន២ រួមមាន សង្កាត់ព្រះបាទ ចំនួន ១០គ្រួសារនិងសង្កាត់ស្ទឹងត្រែងចំនួន ២៥គ្រួសារ ក្នុងក្រុងស្ទឹងត្រែង ។

អំណោយផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ១០ គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ក្នុងនោះផងដែរសាខាក៏បាន ភ្ជាប់ជូននូវសារគន្លឹះសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ស្តីពីវិធានអប់រំសុខភាព និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-19 ផងដែរ ។