• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួរសរងគ្រោះចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៨ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរយើង សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង នៅតែព្រួយបារម្ភអំពីការរាតត្បាតនៃជំនេះនៅឡើយ។

អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។

បន្ទាប់ពីជួបសំណេះសំណា និងប្រគល់អំណោយមនុស្សធម៌ជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋរួច ឯកឧត្តមប្រធានបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រមួយចំនួនក្នុងស្រុក អង្គរជុំ ស្រុកក្រឡាញ់ និងស្រុកស្នំ៕