• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់នៅភូមិប៉ែន ឃុំលាច ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី ៨ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយក សាខា និងមន្រ្តីសាខា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១ខ្នងផ្ទះ (របើកកដំបូល) នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នៅក្នុងឱកាសនោះដែរលោក វ៉ាន់ ហ៊ាង នាយកសាខា បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងនោះដែរលោក ​សូ សាហុង អភិបាលស្រុកភ្នំក្រវាញ បានមានប្រសាសន៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមឱ្យមានការប្រុងប្រុងប្រយ័ត្នឱ្យបានខ្ពស់និង ថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយនិងអាល់កុល បើគ្មានអាកុលទេត្រូវលាងនិងសាប៊ូឱ្យបានញឹកញាប់ជាប្រចាំ។

អំណោយមនុស្សដែលផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តង់១ និងថវិកា៥ម៉ឺនរៀល៕