• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាពលរដ្ឋរងគ្រោះក្រោយទឹកជំនន់ទឹកភ្លៀងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង) ៖ នៅថ្ងៃសុក្រ ១២កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី រួមជា មួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះក្រោយទឹកជំនន់ទឹកភ្លៀងចំនួន ៣០៨គ្រួសារ រស់ នៅឃុំចំនួន៣ ក្នុងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីនេះធ្វើឡើងក្នុងបរិវេណសាលាបឋម សិក្សាសំរោង ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខ ទុក្ខប្រជាពលរដ្ឋរងគ្រោះទាំងអស់ ទោះបីជា សម្តេច មិនបានអញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែចាត់ឱ្យក្រុមការងារ ចុះសួរ សុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ជាប្រចាំ ដោយក្តីនឹករលឹក អាណិត ស្រឡាញ់បំផុត និងបានគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរងផល ប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងរហ័សនាពេលកន្លងមកនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អង្គការសហប្រជាជាតិ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា សម្តេច តែង តែអំពាវនាវនិងលើកទឹកចិត្តដល់ស្ត្រីមាន ផ្ទៃពោះទាំងអស់ សូម ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិច៤ដងមុនពេល សម្រាល ចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្រាន់ និងទៅសម្រាលកូន នៅ មណ្ឌល សុខភាព ឬមន្ទីរពេទ្យ និងនាំកូនតូចទៅចាក់វាក់សាំងឲ្យទៀងទាត់។ សូមប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍សូម ទៅទទួលថ្នាំបង្ការបានឲ្យទៀងទាត់ បើស្ត្រីដែលផ្ទៃពោះសូម ទៅ ធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារការឆ្លងពីម្តាយទៅកូន។ ចំពោះបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ នៅតែកើតមានដែល បណ្តាលឱ្យមានអ្នក ស្លាប់និងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងម៉្យាង ទៀតត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាដើម។

ជាមួយគ្នានោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវសារអំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានា របស់ ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី »។ ឯកឧត្តម បានគូសបញ្ជាក់ថា «ប្រទេសកម្ពុជាយើងទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក និងលេខ១ នៅអាស៊ីអាគ្នេយ៍មិនឱ្យមានការឆ្លងនៅក្នុងសហគមន៍ ជាពិសេស មិនមានអ្នកស្លាប់ ហើយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០៦នាក់ នោះសុទ្ធតែជាអ្នកចំណូលស្រុក ហើយមកដល់ ពេល នេះអ្នកទទួលបានការព្យាបាលជាសះស្បើយចំនួន ២៩៦នាក់ ហើយ»។ បន្ថែមលើនេះ ឯកឧត្តម បានសំណូមពរដល់ប្រជាពល រដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុន ចាញ់ ហ្វាសុីបូរ៉ូម នៅឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, អំបិល២គីឡូក្រាម និងឃីត (មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២) ចំនួន១កញ្ចប់៕