• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងភូមិរូងស្រុកត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅព្រឹកសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន ១៣គ្រួសារ នៅក្នុងភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើសុំឱ្យបងប្អូនទាំងអស់ថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប អាល់កុល ១ដបតូច ក្រមា ១ ម៉ាស ១សន្លឹក និងថវិកាមួយចំនួន រួមជាមួយអង្ករ ២០គីឡូក្រាមដែលជាអំណោយមនុស្សធម៌របស់ឯកឧត្តម វិញ ជាង ផងដែរ។ ក្នុងនោះទៀតសោត ដោយឡែកតែគ្រួសារស្រ្តីជនពិការជើងទាំងសងខាងម្នាក់គឺទទួលបានរទេះរុញ ១គ្រឿងបន្ថែមលើសម្ភារដែលបានផ្តល់ជូន ៕