• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីសម្ពោធអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធី សម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់សប្បុរសជន និងផ្តាំផ្ញើអោយ បងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ការពារ ទប់ស្កាត់ ជំងឺកូវិដ១៩ ជំងឺក្រុនចាញ់ គ្រុនឈីក និងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើតជាយថាហេតុ។

នៅក្នុងឱកាសនោះផងដែរឯកត្តម មាស សុភា ជាប្រធានកិត្តិយសសាខាកាមបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តមក៏បានបញ្ញាក់ជូនសមាជិក សមាជិកា អំពីប្រវត្តិ តួនាទី របស់កាកបាទក្រហមដែលជាជំនួយការអោយអាជ្ញាធរសាធារណ និងបានសំណូមពរ អោយមន្រ្តីអនុសាខាខិតខំ ធ្វើការឆ្លើយយតប កាន់តែមានប្រសិទ្ធភាព និងបានទាន់ ពេលវេលា។ក្នុងនោះដែរឯកឧត្តម បានឧបត្ថម្ភកុំព្យួទ័រមួយគ្រឿង ម៉ាស៊ីនព្រីនមួយគ្រឿង ដល់អនុសាខាផងដែរ។

សម្ភាររផ្តល់ជូនប្រជាពលរដ្ឋក្នុងម្នាក់ៗរួមមាន៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ អាហារបំប៉ន២០ កញ្ចប់ ទឹកសុទ្ធ១ កេស ទឹកផ្លែឈើ៥ កំប៉ុង និងថវិកា២០,០០០ រៀល

-យុវជនកាកបាទក្រហម១០ នាក់ អ្នកស្ម័គ្រចិត្ត ១០ ក្នុងម្នាក់ៗ ២០,០០០ រៀល។