• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកក្រូចឆ្មារ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនលោក ស៊ន ស៊ាន អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីលំនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះដែរ លោកនាយករងសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសចាស់ជរាគ្មានទីពឹងពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើអោយមានអានាម័យក្នុងការហូបស្អាតជាប្រចាំទឹកត្រូវដាំអោយពុះមុនហូប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ ដោយការលាងសំអាតដៃជាមួយសាប៊ូ ជាប់ជាប្រចាំ និងជំងឺគ្រុនឈាម ព្រមទាំងជំងឺនានាទៀតផង។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូ មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប អាវយឺតចំនួន២ និងថវិកាមួយចំនួនផងដែរ៕