• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកឆែប ខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខា  និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសងហកែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តមមាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។

-ក្នុងនោះគ្រួសារអាទិភាព១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា២០០,០០០រៀល។

-ប្រគេនព្រះសង្ឃ អង្ករ២ បេ មី២ កេស ត្រីខ២ យួរ ទឹក២កេស ទឹកផ្លែឈើ២ កេស ថវិកា ២០០,០០០ រៀលគត់ យាយជីតាជី៤ នាក់ ម្នាក់ៗ២០,០០០រៀលគត់។