• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ប៉ៃលិន និងអូរតាវ៉ៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រីពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន សមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីប្រតិបតិ្ត បាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន ៥ គ្រួសារ ។នាឱកាសនោះលោកស្រីប្រធានអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូន

ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

លោកស្រី និងក្រុមការងារក៏បានធ្វើការ ផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ-១៩ និង វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាននិងតំបន់ដាច់ស្រាល។