• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកជ័យសែន ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន៥០ គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច “

ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែទាំសុខ ភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ។

-ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល ។

-ប្រគេនព្រះសង្ឃក្នុងមួយវត្តព្រះឥន្ទទ្រង់ មី១ កេសធំ ទឹកក្រូច២ កេស ទឹកសុទ្ធ២ កេស២ អាកុល១០ លីត្រ ថវិកា ២០០,០០០រៀល។

-ប្រគល់ជូនអនុសាខាស្រុក អាកុល ៥ លីត្រ ម៉ាស់៨ ដុំ។

-រដ្ឋបាលខេត្ត ប្រគល់ជូនរដ្ឋបាលស្រុក អាកុល១០លីត្រ ម៉ាស់៥ ប្រអប់។