• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុករវៀងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន៥០គ្រួសារ និងបាននាំយកសម្ភារ និងថវិកាប្រគេនជូនព្រះសង្ឃនៅវត្តចំនួន ក្នុងស្រុករវៀង ខេត្តព្រះវិហារផងដែរ។នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែ

គិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាពត្រូវមានអនាម័យ ជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ។
ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល ។
ប្រគេនព្រះសង្ឃចំនួន២ វត្ត ក្នុងមួយវត្ត មី ២ កេសធំ ទឹកក្រូច២ កេស ទឹកសុទ្ធ២ កេស ២យថវិកា ២០០,០០០រៀល។ ដោយឡែកឯកឧត្តម ប្រាក់ សុវណ្ណ ចូលរួមបច្ច័យកសាងវត្តក្នុងឃុំរីករាយ ចំនួន ៥០០ដុល្លារ អភិបាលស្រុក ១០០ ដុល្លារ។
ប្រគល់ជូនអនុសាខាស្រុក អាកុល ៥ លីត្រ ម៉ាស់៨ ដុំ។