• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះនៅឃុំអង្គសុរភី ស្រុកកំពង់ត្រាចទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ជួន សុភា ប្រធានគណៈ ​ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច និងសហការី បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផ្តល់ជូនគ្រួសារប្រជាពលរដ្ឋជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១០គ្រួសារ ដែលតម្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះ១៤ថ្ងៃ រស់នៅក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។  ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ហើយឯកឧត្តមបានអំពាវនាវអោយប្រជាជនខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស  ទឹកត្រី១យួរ  ត្រីខ១០កំប៉ុង ទឹកសុទ្ធ១យួរ ម៉ាស១ប្រអប់ និងថវិកាមួយចំនួនផងដែរ ៕