• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវ នៅចំណុចផ្លូវកែងស្តុបចូលផ្សារលោកឧកញ៉ា ភួ ពុយ ក្រុងពោធិ៍សាត់ ទទួលបានការយល់ដឹងស្ដីពីពិការភាព សុវត្ថិភាពចរាចរណ៍ និងវិធានការការពារជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ សាខា​ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងបញ្រ្ជាបពីវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅចំណុចផ្លូវកែងស្តុបចូលផ្សារលោកឧញ៉ា ភួ ពុយ​ ក្រុងពោធិ៍សាត់​ ក្រោមអធិបតីភាពលោក វ៉ាន់ហ៊ាង នាយកប្រតិបត្តិសាខា លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ លោកស្រី លុយ កូទ្បាប មន្រ្តីសម្របសម្រួលយុវជន និងសុវត្ថិភាពចរាចរណ៍ យុវជន​ និងអ្នកស្ម័គ្រចិត្ត​ កក្រក។

ក្នុងសកម្មភាពយុទ្ធនាការនេះ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណ:ជនទូទៅ ឱ្យយយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក​ ដើម្បីចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម។

ជាមួយគ្នានោះដែរសាខាបានចែកមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលចូលរួមឆ្លើយសំណួរ ចំនួន១៨នាក់ ចែកខិតប័ណ្ណយល់ដឹងពីពិការរភាព​ ចំណាំងផ្លាត​ ស្ទីកឺ សៀវភៅយល់ដឹងពីអនុក្រឹត្យ​ ប័ណ្ណយល់ដឹងពីមួកសុវត្ថិភាព​ និងខិតប័ណ្ណវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមាន​អ្នកចូលរួមសរុបមាន ៤៥០នាក់ (ស្រី ២៣០នាក់)។