• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវជាតិលេខ៣ ចំណុចសាលាស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានការយល់ដឹងពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សាខា​ កក្រក​ ខេត្តតាកែវ បានរៀបចំបើកយុទ្ធនាការ ស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ ក្រោមវត្តមាន លោក យឹម ចន្ទ័ថន នាយកប្រតិបត្តិសាខា និងមានការចូលរួមពីលោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ ទីស្នាក់ការកណ្តាល មន្រ្តីអនុសាខា​ យុវជន អ្នកស្ម័គ្រចិត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អាជីករ និងសាធារណជន អ្នកធ្វើដំណើរនៅតាមដងផ្លូវ ដែលបានចូលរួមឆ្លើយសំណួរស្ដីពីសុវត្តិភាពចរាចរណ៍​ និងផ្តល់មួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវចំនួន២២នាក់។

យុទ្ធនាការនេះ​ ធ្វើឡើងក្នុង​ក្នុងគោលបំណងបញ្ជ្រាបការងារសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋមុនឱកាស​អបអរមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអបអំបុកបានផ្តល់បណ្ណប្រកាស ស្តីពីអត្ថប្រយោជន៍ពីការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ស្ទីកឺចំណាំងផ្លាត គោរពសិទ្ធជនពិការ និងបណ្ណសារអប់រំជម្ងឺកូវីដ-១៩ ក្នុងមួយមុខៗ​ ៣០០សន្លឹក ជូនដល់អ្នកចូលរួមប្រមាណជាង​ ៤៦០នាក់ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិជនពិការ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រារបួស​ ពិការ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។