
ប្រជាពលរដ្ឋទីទ័លក្ររស់នៅភូមិតាមៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវទទួលអំណោយមនុស្សធម៌
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ លោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនលោកយាយ ស៊ឹម សុខ ជាគ្រួសារប្រជាពលរដ្ឋទីទ័លក្ររស់នៅភូមិតាមៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះលោកជំទាវបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាបន្តលោកជំទាវក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានផ្ដល់ជូនរួមមាន÷
អង្ករ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ អាវយឺត៥ មី១កេស និងលោកជំទាវ នូ សុវណ្ណនី អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានឧបត្ថម្ភបន្ថែមនូវ ត្រីខ ១យួរ ថវិកាចំនួន ប្រាំម៉ឺនរៀល ផងដែរ។