• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋទីទ័លក្រនៅស្រុកកោះញែកទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន ៥១គ្រួសារ ស្ថិតនៅបរិវេណវត្តមណ្ឌលជលសារមហាសែនជ័យ(ហៅវត្តជីមៀត)ឃុំណងឃិលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមអនុប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ ការពារកុំឲ្យឆ្លងជំងឺគ្រុនចាញ់-គ្រុនឈាម ឬជំងឺឆ្លងនានា បរិភោគអាហារដែលមានជីវជាតិ ឲ្យប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ នឹងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ ទន្ទឹមនឹងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាអនុវត្តបានខ្ជាប់ខ្ជួននូវអនាម័យល្អជៀសវាងពីការឆ្លងមេរោគផ្សេងៗ ជាពិសេសគឺជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ក៏ដូចជាប្រទេសកម្ពុជាផងដែរ និងអនុវត្តតាមវិធីងាយៗតាមការណែនាំរបស់ក្រសួងសុខាភិបាល៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ
៦.សម្អាត​និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥ គីឡូក្រាម ត្រីខ ១០កំប៉ុងអាវយឺត១ ម៉ាសចំនួន៣ សាប៊ូលាងដៃ ១ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ចំនួន ១ផ្ទាំង និងថវិកាមួយចំនួនផងដែរ៕