• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា  ឆ្នាំ២០២១នេះ  នៅសាលាបឋមសិក្សាបឹងឈូក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន ប្រធានក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៤គ្រួសារ ចាស់ជរា៦គ្រួសារ សរុបចំនួន១០គ្រួសារ រស់នៅភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ។

នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយត្ន័បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង៣ កុំ  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ម៉ាស់១ដុំ និងថវិកាចំនួន២ម៉ឺនរៀល  ៕