• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរាជធានីភ្នំពេញ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី ២២ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជួយសម្រាលការលំបាកដល់គ្រួសារក្រខ្សត់ ហើយមានជំងឺមិនអាចប្រកបមុខរបរបានចំនួន ១៧គ្រួសារ រស់នៅរាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ខិតខំជំនះរាល់ការលំបាកដើម្បីជីវភាពគ្រួសារ និងចូលរួមអនុវត្តតាមវិធានការសុខាភិបាល រស់នៅធម្មតាតាមបែបគន្លងថ្មី ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ ដើម្បីចូលរួមក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានអនុម័តថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំនោះ លោកជំទាវ បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលើកកម្ពស់ការយល់ដឹងពីគុណតម្លៃនៃសន្តិភាព និងមានឆន្ទៈខ្ជាប់ខ្ជួនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពឱ្យបានគង់វង់យូរអង្វែង ដើម្បីអនាគតខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង។

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជួយសម្រាលការលំបាក ដែលគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកផ្លែឈើ ១កេស, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ជែលលាងដៃ ១ដប, ម៉ាស់ ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕