• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិព្រៃទប់ ក្រុងបាវិតទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោកស្រី ជួន សុវណ្ណារី សមាជិកគណ:គម្មាធិការអនុសាខាក្រុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់អនុសាខាក្រុងទៅជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះប្រចាំថ្ងៃ ចំនួន០២គ្រួសារ គឺជនចាស់ជរា ០១ គ្រួសារ ទីទាល់ក្រ០១គ្រួសារ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ អំណោយចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០ គ.ក្រ មី ១ កេស ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ០,៥ គ.ក្រ ស្ករស ១ គ.ក្រ សាប៊ូ ២កញ្ចប់ បំពង់ទឹកក្តៅ១ ចានស្រាក់ ១  កាធុនញ៉ូម ១ ឆ្នាំងបាយ-សម្ល ២ មុង ១ ភួយ ១ កន្ទេលជ័រ ១ ខ្នើយ ១ និងថវិកា ៥០.000៛។