• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នារសៀល​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ​លោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍សាខា និងមានការនិមន្តចូលរួមពីព្រះសង្ឃវត្តរ៉ុមស៊ប្រសិទ្ធីរាមហៅ​សមសាន្ត បាននិមន្តនិងអញ្ចើ​ញ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពល​រដ្ឋ ដែលមានជីវភាពខ្វះខាត​ សរុបចំនួន៥ គ្រួសារ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ប្រតិភូសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​

ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលលោក តែង​តែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពល រដ្ឋដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​។​ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋានព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួល ទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុក​មេ​រោគអេដស៍និងជនពិការទីទ័លក្រ ។

ប្រតិភូសាខាក៏បានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារ ជំងឺគ្រុនឈាមដែលកំពុងរីករាល​ដាល ព្រមទាំងចេះសម្អាតអនា​ម័យ ជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ ២៥ គីឡូក្រាម.មី១កេស ឃីត ១​កេស​(ភួយ ក្រមា មុង អាវយឺត)ត្រីខ១០ កំប៉ុងទឹកបរិសុទ្ធវីឃែរចំណុះ ២០ លីត្រ​១ធុង​ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួ ប៊ីចេង​១កញ្ចប់​ស្ករស១កញ្ចប់​អំបិល ថវិកា៥​ម៉ឺនរៀល និងសម្ភារប្រើប្រាស់ផ្ទះបាយមួយចំនួនទៀត ផងដែរ។បញ្ជាក់សម្ភារៈប្រើប្រាសផ្ទះបាយជា​អំណោយរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត សមសាន្តសង្កាត់ទួលតាឯក ក្រុងបាត់ដំបង​តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត​បាត់ដំបង។