• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ទទួលអំណោយមនុស្សធម៌

នារសៀល ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ​២០២១នេះ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ​ កម្មការិនី ដែលបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ សរុបចំនួន២០គ្រួសារ រស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានសំពូមពរដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសូមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួន​ ក៏ដូចជាការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ជាពិសេសមេរោគបម្លែងថ្មីប្រភេទ Delta ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម​ មី១កេស​ ទឹកសុទ្ធ១កេស និងត្រីខ១យួរ ៕