• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំមេមត់ ខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃអង្គារ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ឹម ហ៊ុន នាយករងសាខា និង អនុសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៨គ្រួសារដែលមានផ្ទុកកូវីដ៩វិជ្ជមាន រស់នៅក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះដែរ លោកនាយករងសាខា ក៏បានសំណួមពរសុំឲ្យក្រុមគ្រួសារពាក់ព័ន្ធទាំងអស់ចូលរួមកម្លាំងគ្នាទប់ស្កាត់ ឬកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីកុំឱ្យការចម្លងក្នុងសហគមន៍មានការកើនឡើង ជាពិសេសដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់របៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕