• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់លេខ៤ ១គ្រួសារ សង្កាត់លេខ៣ ៣គ្រួសារ ដោយឡែកចែកជូនដល់ស្ដ្រីឆ្លងទន្លេដែលមានជីវភាពខ្វះខាតចំនួន១ទៀត រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មីចិន១កេស ទឹកត្រី ១យួរ ឃីតទារក ១ឈុត ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល។