• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ សង្កាត់លេខ៤ ខេត្តព្រះសីហនុបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ២៤គ្រួសារ រស់នៅក្រុមទី១ ភូមិ០៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ជាមួយគ្នានោះមន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ដោយត្រូវមានអនាម័យជាប្រចាំគឺត្រូវសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ភារដែលត្រូវផ្ដល់ក្នុងមួយគ្រួសារមាន ៖ អង្ករ ៣គីឡូក្រាម ត្រីខ ០២កំប៉ុង មី ៣កញ្ចប់ ត្រីងៀត ២កន្ទុយ សាច់ក្រក ៤ដើម ឆៃប៉ូវ ១គីឡូក្រាម ពងទា ៥គ្រាប់ និងបន្លែចម្រុះ ៦គីឡូក្រាម៕