• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/3
2/3
3/3

ប្រជាពលរដ្ឋជួបការលំបាកចំនួន ៦នាក់ នៅស្រុកសំរោង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ

សាខា កក្រក ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ឃិនញ៉ាណអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ស្បៀងជូនដល់គ្រួសារ ដែលជួបការលំបាកចំនួន ៦នាក់ ក្នុងនេះនៅភូមិសំរោង សែន ជ័យ៥នាក់ និងភូមិគោកគ ១នាក់ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម ឃិន ញ៉ាណ ជួសមុខឲ្យឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាបានមានមតិសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនទាំងអស់ដោយភាពស្និទ្ធស្នាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករឭក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមជាមួយការយកចិត្តទុកដាក់ពីឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា ដែល តែងតែពុះពារយកចិត្តទុកដាក់ដល់សាខា និងជីវភាពរស់នៅរបស់បងប្អូនប្រជាជន។

អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, មុង១ ,សារុង១, ភួយ១, ក្រមា១, ទឹកស៊ីអ៉ីវ១យួរ, អាវយឺត៥, រទេះពិការ ១ និងថវិកាមួយចំនួន៕