• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋជួបការលំបាក នៅសង្កាត់ច្បារអំពៅទី១ទទួលអំណោយកាកបាទក្រហមកម្ពុជា

នាថ្ងៃទី​ ១៦​ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង​ មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ប្រជាពលរដ្ឋជួបការលំបាក១០គ្រួសារ ចាស់ជរា៥គ្រួសារ ជនពិការ៦គ្រួសារ សរុបចំនួន២១គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១​ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហើយមិនបានដោះស្រាយ​នោះឡើយ​ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​​ ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ១៩​ គឺ​ ៣ការពារ​ និង៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម​ ឃីត១កញ្ចប់(មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ​ ទឹកក្រូច ម៉ាស) និងថវិកាចំនួន៤ម៉ឺនរៀល ៕