• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ទទួលបានការផ្សព្វផ្សាយស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដោយគ្រោះទឹកជំនន់នៅខេត្តមណ្ឌលគីរី

ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ស្ថិតនៅភូមិចំនួន៣ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានការផ្សព្វផ្សាយស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដោយគ្រោះទឹកជំនន់ បញ្ជ្រាបអំពីផ្នែកសុខភាពនៃជំងឺថប់បារម្មណ៍ក្នុងកំឡុងពេលកូវីដ-១៩ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែមានទឹកជំនន់នៅតំបន់នេះ នាពេលថ្មីៗនេះ ។

ជាមួយគ្នាំនេះដែរ សាខាក៏បានផ្ដល់នូវសម្ភារៈមួយចំនួនរួមមាន អាវយឺត១ សន្លឹកបត់ផ្សព្វផ្សាយអំពីការការពារពីគ្រោះធម្មជាតិ (រន្ទះបាញ់) ផ្ទាំងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 សាប៊ូលាងដៃ ១ដុំ នឹងម៉ាស់ចំនួន១ ផងដែរ៕