• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋចំនួន១,៣៦៧គ្រួសាររងគ្រោះដោយទឹកជំនន់និងងាយរងគ្រោះបំផុតនៅខេត្តរតនគិរី ទទួលអំណោយពីកាកបាទក្រហកម្ពុជា

ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគិរី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៣៧៣គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត មកពី១៩ភូមិ ឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង នៅខេត្តរតនគិរី។ ក្រុមការងារកាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់អំណោយមនុស្សធម៌ជូនរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅថ្ងៃទី ១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រុកលំផាតចំនួន ២៥៤គ្រួសារ និងស្រុកកូនមុំចំនួន ៧៤០គ្រួសារ សរុបទាំងអស់ចំនួន ១,៣៦៧គ្រួសារ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ២សន្លឹក។

បញ្ជាក់៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១,៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ)៕