• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន១៣០នាក់ នៅស្រុកបាទី ខេត្តតាកែវទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១៣០នាក់ នៅស្រុកបាទី ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងក្នុងបរិវេនវត្តសិរីជោត្តវ័ន ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។អំណោយដែលសាខាបានផ្ដល់ជូនរួមមាន÷ អាវរងារ១ មុង១ និងភួយ១ ដោយឡែកលោកអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាទី បានឧបត្ថម្ភថ្លៃធ្វើដំណើក្នុងម្នាក់ៗចំនួន ១០.០០០រៀល ផងដែរ ។