• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ចំនួន ៣៩៨នាក់ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ ទទួល អំណោយមនុស្សធម៌

ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ចំនួន ៣៩៨នាក់ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ បានទទួល អំណោយមនុស្សធម៌ អាវរងា ,ភួយ និងស្បៀងអាហារមួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិកាសាខា និងសប្បុរសជនជាច្រើនរូបទៀត ។ប្រជាពលរដ្ឋចាស់ជរាទាំង ៣៩៨នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ ដោយក្នុងម្នាក់ៗទទួលបាន៖ ភួយ ១ ,អាវរងា ១ ,មី ១កេស ,ត្រីខ ១យួរ ,ជែលលាងដៃ ១ដប ,សាប៊ូ ១ដុំ ,ម៉ាស់ ១០បន្ទះ និងថវិកាមួយចំនួនផងដែរ ។