• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំយាយម៉ៅពេជ្រនិល និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួចចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខា មកចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧៥គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សម្ភារៈដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ នំធុង ១ធុង ប្រេងឆា ១ដប ត្រីខ ១យួរ និងថវិកា ២០,០០០រៀល  ។

ក្នុងនោះឯកឧត្តមប្រធាន បានប្រគេនទេយ្យទានមាន អង្ករ ៥០គីឡូក្រាម  មី ២កេស ត្រីខ ២យួរ នំធុង ២ធុង ប្រេងឆា ២ដប ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ និងបច្ច័យចំនួន ២០មុឺនរៀលដល់វត្តកងមាស។ និងថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ១លានរៀល សម្រាប់ចូលរួមកសាងវិហារផងដែរ៕