• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់នានាក្នុងខណ្ឌទួលគោក ទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០២២នេះ​ នៅវត្តនាគវ័ន្ត ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌទួលគោក ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា និងដោយមានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ា វណ្ណ លុយ រួមទាំងសប្បុរសជន បានចុះសាកសួសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ជូនដល់ចាស់ជរា២០គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ​ ជនពិការ៥គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២៥គ្រួសារ សរុបចំនួន៥៥គ្រួសារ មកពីតាមបណ្តាសង្កាត់នានាក្នុងខណ្ឌទួលគោក​ ។

នាឱកាសនោះ​ ឯកឧត្តមប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​ ជាមួយគ្នានេះ ឯកឧត្តមក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ១៩​ និងជំងឺអុតស្វា​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកសុទ្ធ១កេស នំ១កញ្ចប់ និងថវិកាចំនួន៣ម៉ឺនរៀល ៕