• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី​ ២២​ ខែ​ មិថុនា ឆ្នាំ​ ២០២២នេះ​​​​​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរា២០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ​ ជនពិការ១៧គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារ សរុបចំនួន៧៧គ្រួសារ​ រស់នៅសង្កាត់ទាំង៧​ ក្នុងខណ្ឌបឹងកេងកង​ ។

នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលើកឡើងថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។​ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ២ដប មី១០កញ្ចប់ ស្ករស១គីឡូក្រាម​ ត្រីខ៤កំប៉ុង និងជែលលាងដៃ១ដប​ ៕