
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្ដរមានជ័យ និង ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស នៃខេត្តរតនគិរីទទួលអំណោយមនុស្សធម៌
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានបន្តបេសកកម្មទៅតាមគោលដៅខេត្តចំនួនពីរ គឺលើទឹកដីខេត្តឧត្តរមានជ័យ និងខេត្តរតនគិរី ដែលសម្រេចបានការផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុបចំនួន ៦៧៨គ្រួសារ ក្នុងនោះចំនួន ២៨៨គ្រួសារ ជាចាស់ឥតទីពឹង ជនមានពិការភាព អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងរងគ្រោះថ្នាក់ដោយសារមីន ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ រស់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្ដរមានជ័យ និងចំនួន ៣៩០គ្រួសារទៀត ជាបងប្អូនជនជាតិភាគតិច និងគ្រួសារខ្មែរ-ឥស្លាម រស់នៅស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស នៃខេត្តរតនគិរី។
ពិធីសំណេះសំណាល និងចែកអំណោយនៅគោលដៅទាំង២ខេត្តខាងលើនេះ បានរៀបចំនៅតាម ១០ទីតាំងផ្សេងៗគ្នា និងចុះផ្ទាល់ដល់ផ្ទះមួយចំនួនទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះសម្រាប់គោលដៅខេត្តឧត្តរមានជ័យ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសម្រាប់គោលដៅខេត្តរតនគិរី ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា។
នៅចំពោះមុខលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជូនដល់បងប្អូនប្រជារាស្ត្រទាំងអស់ដែលរស់នៅតាមតំបន់ព្រំដែនដាច់ស្រយាលនេះ ហេីយថែមទាំងបានគូសបញ្ជាក់ថា «ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈនិងកិច្ចការងារជាច្រើនដែលមិនអាចអញ្ជើញមកជួបលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នករស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
ជាមួយគ្នានោះ គណៈប្រតិភូទាំងពីរគោលដៅ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជេីញមកជួបបងប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀត ព្រោះថាតំបន់ទាំងនេះជាតំបន់ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីអតីតកាល គ្មានសន្តិសុខសុវត្ថិភាព និងគ្មានទាំងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែពេលនេះមានសុខសន្តិភាព មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាតល្អថែមទាំងមានទេសភាពយ៉ាងស្រស់បំព្រង អមនៅតាមសង្ខាងផ្លូវគួរអោយចង់ទស្សនាទៀតផង។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។
គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានថ្លែងដោយមោទនភាពចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយបេីកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌ទៀតបាន។
បន្ថែមពីនេះ គណៈប្រតិភូ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីុមានផ្ទៃពោះទាំងអស់អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ឬ