• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ លោកស្រី ម៉ម សាមុត ជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្រ្តីអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៥គ្រួសារ ក្នុងនោះមាន ឃុំរាមចំនួន ២០គ្រួសារ ឃុំតានៃចំនួន ២៥គ្រួសារ ឃុំសាមគ្គីចំនួន ៣០គ្រួសារ ឃុំទឹកល្អក់ចំនួន ៣០គ្រួសារ និងឃុំទឹកថ្លាចំនួន ២០គ្រួសារ ស្រុកព្រៃនប់  ខេត្តព្រះសីហនុ។សម្ភារៈអនុសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ៕