1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកត្រាំកក់ ខេត្តតាកែវទទួលអំណោយមនុស្សធម៌
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ ២០២១ លោក យឹម ច័ន្ទថន លោកនាយកប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនគ្រួសារលោកយាយ សាំង សឿន អាយុ៧២ឆ្នាំ ជាគ្រួសារប្រជាពលរដ្ឋទីទ័លក្រ រស់នៅក្នុងភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ មី១កេស ទឹកដោះគោម្សៅ១កំប៉ុង និងថវិកាមួយចំនួនផងដែរ។ ដោយឡែកសាលាខេត្តតាកែវ ឧបត្ថម្ភ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ និងទឹកត្រី ១យួរ។