• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ នៅបរិវេណវត្តអូរជ្រៅនឹងវត្តមុន្នីសាលព្រឹក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅក្នុង ឃុំអូរជ្រៅ ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនជូនព្រះសង្ឃវត្តចំនួន ០២ គឺ  វត្តអូរជ្រៅ នឹងវត្តមុន្នីសាលព្រឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ អាវ ១កញ្ចប់ ខោ២ ម៉ាស់ ១ប្រអប់  ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន ៥ម៉ឺនរៀល ។ រីឯ ទេយ្យទានជាគ្រឿងឧបភោគបរិភោគដែលបានប្រគេនជូនក្នុងមួយវត្តចំនួន ០២រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២យួរ មី ២កេស ម៉ាស់ ២ប្រអប់ និងបច្ឆ័យចំនួន ១លានរៀល៕