• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ឡោ ស៊ុនជាង  ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានរៀបចំចែកអំណោយមនុស្សធម៌នៅអនុសាខាស្រុក ជូនក្រុមគ្រួសារក្រីក្រខ្វះស្បៀង ដែលស្ថិតនៅក្នុងបរិបទ កូវីដ-១៩ ចំនួន៦គ្រួសារ និង ប្រជាការពារភូមិ ២គ្រួសារ សរុប៨ គ្រួសារ រស់នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលអនុសាខាស្រុកចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ក ២៥ គ.ក្រ និង ទឹកស៊ីអ៊ីវ ៦ ដប ។ ក្នុងឱកាសនេះ លោកឧកញ៉ាបានជម្រាបជូនអំពីជំងឺកូវីដ-១៩ ដល់បងប្អូនឲ្យចងចាំ និងយល់ដឹងអំពីវិធានការការពារខ្លួនគឺ ៣ កុំ ៣ ការពារ  និងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការឆ្លងចូលក្នុងសហគមន៍របស់បងប្អូន។