• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់ចំនួន៤ នៃខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បាន ចែកជូនសាច់ជ្រូកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៃភូមិចំនួន១១ ក្នុងសង្កាត់ចំនួន៤ (សង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់ស្វាយដង្គំ និងសង្កាត់ជ្រាវ) ដែលជាតំបន់ក្រហម នៃការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើង និងបញ្ជាក់ជាមួយប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដែលចូលរួមសកម្មភាពមនុស្សធម៌នៅថ្ងៃនេះថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមយើងជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ត្រូវចូលរួមឱ្យសកម្ម និងអស់ពីកម្លាំងកាយចិត្តជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលទុក្ខលំបាលរបស់បងប្អូនប្រជាពរដ្ឋដែលងាយរងគ្រោះបំផុត ស្ថិតក្នុងតំបន់ក្រហម (តំបន់បិទខ្ទប់) នៃការរីករាលដាលជំងឺកូវីដ-១៩។ ហើយក្នុងនាមជាប្រតិបត្តិករមនុស្សធម៌ ចុះបេសកម្មថ្ងៃនេះ ប្អូនៗត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនបំផុតចំពោះវិធានការ ៣កុំ និង ៣ការពារ៕