• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំជាំសង្កែ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៥គ្រួសារ និងប្រគល់ផ្ទះចំនួន ២ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិច្រាបក្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។ សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងប្រេងឆា១ដប ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ភួយ១ សារុង១ ក្រម៉ា១ មុង១និងថវិកាចំនួន ៥០,០០០រៀល។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រីទឹកស៊ីអ៊ីវ១យួរ និងថវិកា២០,០០០រៀល៕