• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ នៅវត្តនាគវន្ត័ លោកឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៥០គ្រួសារ  ចាស់ជរា២០គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ ជនពិការ១៥គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍១០គ្រួសារ សរុបចំនួន១០០គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី២  ។ នាឱកាសនោះ  លោកប្រធានកិត្តិយសអនុសាខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត  ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  ទាំងអស់គ្នា  ។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១​យួរ ទឹកត្រី១យួរ  ម៉ាស់១ប្រអប់  និងថវិកាចំនួន២ម៉ឺនរៀល  ៕