• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃអង្គារ ទី២៤ ខែសីហា  ឆ្នាំ២០២១  នៅសាលាបឋមសិក្សាទួលសង្កែ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ បានចុះសួរសុខទុក្ខ  និងយកអំណោយមនុស្សធម៌ ដែលមាន  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០ គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន២៥គ្រួសារ  រស់នៅក្នុងសង្កាត់ទួលសង្កែទី១ ។អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល  ។

ដោយឡែកនាល្ងាចថ្ងៃដ៏ដែល ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា  បានបន្តដឹកនាំក្រុមការងារ  ចុះសាកសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន៥ខ្នង ស្មើនឹង១៣គ្រួសារ កាលពីវេលាម៉ោង ៧និង៣០នាទីយប់  ថ្ងៃទី២៣  ខែសីហា ឆ្នាំ២០២១  មូលហេតុបណ្តាលមកពីដុតខ្សែភ្លើងយកស្ពាន់  ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ដោយក្នុង១គ្រួសារៗទទួលបាន៖  អង្ករ២៥គីឡូក្រាម  មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀល  ៕