• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅច្បារអំពៅទី២ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ អនុសាខា  ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរា  ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៥គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១០គ្រួសារ សរុបចំនួន៣០គ្រួសាររស់នៅសង្កាត់ច្បារអំពៅទី២​។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា  បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ លោកបានលើកឡើងថា៖  ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  ជាក់ស្តែងដូចជាពេលនេះ  គឺការជួយរបស់កាកបាទក្រហមកម្ពុជា  ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តបង្កើនការប្រុងប្រយត្ន័បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖  អង្ករ២៥គីឡូក្រាម  មី១កេស  ទឹកត្រី១យួរ ម៉ាស២០  និង ថវិកាចំនួន២ម៉ឺនរៀល  ៕