• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំបុស្បូវ ក្រុងសំរោងឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បាននាំអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារជួបការលំបាកចំនួន​ ០៨គ្រួសារ នៅក្នុងភូមិត្របែក សង្កាត់បុស្បូវក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ បន្ទាប់ពីការអប់រំផ្សព្វផ្សាយស្តីពីជម្ងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗរបស់ក្រុមប្តិបត្តិសាខារួចមក ឯកឧត្តម ឃិន ញ៉ាណ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ​ និងវិធានការ ៣កុំ៣ការពារ ដើម្បីការ ពារជម្ងឺកូវីដ-១៩ និងជម្រាបជូននូវព្រឹត្តិការណ៍ថ្មីៗដែលកើតមានឡើងក្នុងប្រទេស និងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ ដូចជាការបិទខ្ទប់ ការពាក់ម៉ាស់លេខទូរស័ព្ទទំនាក់ទំនងរហ័ស (១១៥) និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម គន់ គីម ប្រធានកិត្តិយស សាខា និងឯកឧត្ដម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែមានការព្រួយបារម្ភគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។ ម្យ៉ាងទៀតបើមានមនុស្សមកពីក្រៅស្រុកឬក្រៅខេត្តត្រូវប្រញាប់រាយការជាបន្ទាន់ ហើយក៏កុំភ្លេចនូវការដាំដុះបន្ថែមសម្រាប់ ទ្រទ្រង់ ជីវភាពប្រចាំថ្ងៃ។

-សម្ភារដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបានៈអង្ករ២៥គ.ក,មី១កែស,ត្រីខ១០កំប៉ុង,មុង១,សារុង១ ,ភួយ១,ក្រមា១ , ទឹកស៊ីអ៊ីវ១យួរ, អាវយឺតចំនួន៦។