• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ លោក ហ៊ឹម ហ៊ុន នាយករងសាខា និងលោក នៅ សំអឿន ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពញក្រែកបានដឹកនាំក្រុមប្រតិបត្តិសាខា ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន១០គ្រួសារ និងគ្រួសារផ្ទុកកូវីដវិជ្ជមាន១គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសនោះ លោកនាយករងសាខា ផ្ដាំផ្ញើដល់បងប្អូនជនងាយរងគ្រោះទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ដោយរួមគ្នាអនុវត្ត៣កុំ ៣ការពារឱ្យបានគ្រប់ៗគ្នាកុំបីធ្វេសប្រហេសឱ្យសោះនៅក្នុងអំឡុងពេលនេះ។

សម្ភារផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូ ក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ប្រេងឆារ១ដប និង ថវិកាមួយចំនួនផងដែរ៕