• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ​២០២០ ​ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តរតនគិរី ក្នុងស្រុកចំនួន៣គឺ ស្រុកអណ្តូងមាស ចំនួន១១ អណ្ដូង និងជួសជុល៤ ស្រុកបកែវ ចំនួន ២ អណ្ដូង និងស្រុកលំផាត់ ចំនួន ១៦ អណ្ដូង ដែលមានប្រជាជនសរុបចំនួន ១.២៨១ គ្រួសារ

ស្មើនិង ៦.២៨៣ នាក់ ស្រី ៣.១៤១នាក់ និងនាំយកនូវអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ​ សរុបចំនួន ២០គ្រួសារពិធីនេះប្រព្រឹត្តទៅនៅក្នុងភូមិតាណងក្នុង ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុន បានពាំ​នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ថង សាវុន ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជម្ងឺកូវីត ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១ នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តអំពានាវ ដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបចុកស្អាត កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុង ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគតរបស់ក្មេងៗនិងក្រុមគ្រួសារផងដែរ។

ជាមួយគ្នានេះ សាខាបានប្រគល់ អាវពោង ចំនួន៣០ ជូនអនុសាខាសម្រាប់ប្រើប្រាស់ពេលទឹកជំនន់ និងបានផ្សព្វផ្សាយ ចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត ១៩ ប័ណ្ណសុវត្ថិភាពចរាចរណ៍ ប័ណ្ណចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ចូលរួមទាំងអស់ផងដែរ។

អង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ អាវយឺត១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។